ព័ត៌មានចុងក្រោយជំុវីញករណីអគ្គីភ័យ-ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងនៅខេត្តសៀមរាប

ព័ត៌មានចុងក្រោយជំុវីញករណីអគ្គីភ័យ-ផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នងនៅខេត្តសៀមរាប
FB_IMG_1461568883928
សៀមរាប៖ ផ្ទះប្រជាពលរដ្ឋចំនួន០២ផ្ទះ ស្ថិតនៅក្រុមទី០៨ ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ត្រូវបានអគ្គីភ័យឆាមឆេះយ៉ាងសន្ធោ សន្ធៅ ធ្វើអោយផ្ទះប្រជាពលរដ្ឋ០១ខ្នងខូចខាតទាំងស្រុង និងផ្ទះប្រជាពលរដ្ឋ០១ខ្នងទៀតខូចខាតប្រហែល៥០%។ ករណីអគ្គីភ័យនេះបង្កឡើងដោយសាទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង១០ និង១៥នាទី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៦ FB_IMG_1461568889197
ហេតុការអគ្គីភ័យខាងលើនេះមានការជួយអន្តរាគមន៍បាញ់ទឹកពន្លត់ពីកម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងការិយាល័យនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្ត កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម រួមទាំងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់ទៀត។ តាមការឲ្យដឹងពីសមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ផ្ទះទី១ សង់ពីឈើលើ ថ្មក្រោម ប្រក់ស័ង្កសី មានទំហំ ៧ម៉ែត្រ គុណ ៩ម៉ែត្រ ខូចខាតទាំងស្រុងដែលមានម្ចាស់ផ្ទះ ឈ្មោះ នួន យក់នី ភេទស្រី អាយុ៦៨ឆ្នាំ មុខរបរគ្រូបង្រៀន។ ផ្ទះទី២ សង់ពីថ្មប្រក់ស័ង្កសី មានទំហំ ៦ម៉ែត្រ គុណ ១៥ម៉ែត្រ ខូចខាតប្រហែល៥០% FB_IMG_1461568912500ដែលមានម្ចាស់ផ្ទះ ឈ្មោះ សេង ពៅ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរដឹកភ្ញៀវ ត្រូវជាកូនប្រសារ ឈ្មោះ នួន យក់នី។ សមត្ថកិច្ចដ៏ដែលបានបន្តឲ្យដឹងទៀតថា ភូមិសាស្រ្តនៅទីនោះមាន លក្ខណៈតូច ចង្អៀត ធ្វើអោយកម្លាំងសមត្ថកិច្ចយើងពិបាកក្នុងការជួយអន្តរាគមន៍អោយបានទាន់ពេលវេលា FB_IMG_1461568908317តែកម្លាំងសមត្ថកិច្ចយើងនៅតែខិតខំរកវិធីសាស្រ្ត ដើម្បីជួយទប់ស្កាត់មិនអោយអគ្គីភ័យនេះ រាលដាលដល់ផ្ទះបងប្អូនប្រជាពលរដ្ឋផ្សែងទៀតបានឡើយ។ ក្នុងការពន្លត់អគ្គីភ័យនេះកម្លាំងសមត្ថកិច្ចចម្រុះបានប្រើប្រាស់ឡានទឹកចំនួន០៣គ្រឿង ក្នុងនោះឡានកងរាជអាវុធហត្ថចំនួន០២គ្រឿង និងឡានរបស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចំនួន០១គ្រឿង ហើយប្រើប្រាស់ទឹកបាញ់ពន្លត់អស់ចំនួន០៤ឡាន ទើបធ្វើអោយអគ្គីភ័យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១១ និង៤៦នាទី FB_IMG_1461568927084ករណីអគ្គីភ័យខាងលើនេះកម្លាំងសមត្ថកិច្ចយើងមិនទាន់អាចកំណត់ពីទំហំនៃ ការខូចខាត់ថា អស់ទឹកប្រាក់ប៉ុន្មាននោះទេ ហើយក៏មិនមានអ្នកណាម្នាក់រងរបួសនោះដែរ។

Please Comments